ចិននិងឡាវសម្ពោធមូលដ្ឋានទ័ពអាកាសនៅភាគខាងជើងក្រុងវៀងចន្ទន៍
ចិន និងឡាវ ទើបតែសម្ពោធមូលដ្ឋានទ័ពអាកាសថ្មីមួយ នៅភាគខាងជើងក្រុងវៀងចន្ទន៍ ដែលអនុញ្ញាតឲ្យប្រទេសកុម្មុយនិស្តទាំង២ ប្រើប្រាស់រួមគ្នា។ នេះជាមូលដ្ឋានទ័ពអាកាសទី១របស់រដ្ឋអំណាចចិន នៅក្រៅប្រទេស។ តែទោះម្តេចក្តី ព្រលានយន្តហោះយោធាថ្មីនេះ ទំនងជាអាចនឹងជួយ ឡាវ ឲ្យចេញពីភាពឯកាខ្លះដែរ។