វិទ្យាល័យបារាំងជាង៥០០ បន្តបិទទ្វារ ខណៈអ៊ីរ៉ង់ថ្កោលទោសបារាំង ចំពោះការបង្រ្កាបដ៏ហិង្សាលើយុវបាតុករ
វិទ្យាល័យចំនួនប្រមាណ៥០០ បន្តបិទទ្វារមួយផ្នែក ឬ ទាំងស្រុង នៅថ្ងៃចន្ទ ទី៥ តុលា ចំទិវាគ្រូបង្រៀនពិភពលោក។ នៅក្នុងចំណោមនោះ គ្រឹះស្ថានសិក្សាមួយចំនួន ត្រូវដុតបំផ្លាញ ឬបិទខ្ទប់ ដោយចលនាមហាបាតុកម្មហិង្សារបស់សិស្ស និងយុវសិស្ស ដែលរីករាលដាល ស្ទើរពេញប្រទេស។ ចំណែក អ៊ីរ៉ង់បានចេញមុខថ្កោលទោសបារាំង ចំពោះការបង្រ្កាបហិង្សា លើក្រុមបាតុករ និងបានប្រាប់រដ្ឋាភិបាលក្រុងប៉ារីសឲ្យគោរពសិទ្ធ និងសេរីភាពរបស់ប្រជាជន។