អាជ្ញាធររឹបអូសគ្រឿងញៀនសរុបជិត ៥០គីឡូក្រាមនៅអាកាសយានដ្ឋានអន្តរជាតិរបស់កម្ពុជា
មន្ត្រីគយ និងរដ្ឋាករ សហការជាមួយមន្ត្រីនគរបាលអន្តោប្រវេសន៍បានត្រួតពិនិត្យអ្នកដំណើរជាជនបរទេសចំនួន ៣នាក់ និងរឹបអូសបានគ្រឿងញៀនសរុប ជិត ៥០គីឡូក្រាម។ នេះបើតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជានៅថ្ងៃទី៦ ខែតុលា ឆ្នាំ ២០២៦ ដោយបន្ថែមថា ការរឹបអូសនេះធ្វើឡើងនៅក្នុងប្រតិបត្តិការចំនួន ២ផ្សេងគ្នានៅអាកាសយានដ្ឋានអន្តរជាតិរបស់កម្ពុជានាពេលថ្មីៗនេះ។