បាតុកម្មសិស្សសាលាបារាំង ឈានឡើងមួយកម្រិតទៀតខណៈរដ្ឋាភិបាលរកមធ្យោបាយបន្ធូរភាពតានតឹង

km.rfi.fr · world

មួយថ្ងៃក្រោយពីមហាបាតុកម្ម សិស្សវិទ្យាល័យបារាំង ដែលមានមនុស្សចូលរួម ច្រើនសែននាក់នៅទូទាំងប្រទេស ភាពតានតឹង នៅតែមិនទាន់ស្រកចុះ ។ ថ្ងៃ ពុធ ទី ៧ ខែ តុលា នេះ ហ្វូងបាតុករបានប្រកាសបន្ត ចលនាតវ៉ាររបស់ខ្លួន ។ ដើម្បីព្យាយាមបន្ធូរបន្ថយស្ថានការណ៍ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានហាមឃាត់ប៉ូលិសបារាំង មិនឲ្យប្រើគ្រាប់បែកសំឡេង គប់ទៅលើបាតុករ តទៅទៀត ។ ដោយច្រានចោលសំណើរបស់រដ្ឋាភិបាលបារាំង ដែលចង់ឲ្យមានការពិភាក្សាគ្នាដោយសន្តិវិធី ក្រុមយុវបាតុករ បានអំពាវនាវឲ្យបន្តធ្វើបាតុកម្ម ឈានចូលដល់ដំណាក់កាលទី ៤ ចាប់ពីថ្ងៃស្អែកទៅ ។ តើអ្វីជាការទាមទារពិតប្រាកដ របស់ក្រុមបាតុករវ័យក្មេងទាំងនេះ ?

Read full article →