តុលាការមជ្ឈត្តការអចិន្ត្រៃយ៍ប្រកាសបើកកិច្ចប្រជុំ UNCLOS លើកទី២ នៅទីក្រុងឡាអេ

km.rfi.fr · world

តុលាការមជ្ឈត្តការអចិន្ត្រៃយ៍បានប្រកាសនៅថ្ងៃទី៩ តុលានេះថា គណៈកម្មាការផ្សះផ្សាដែលត្រូវបានបង្កើតឡើងក្រោមឧបសម្ព័ន្ធ ៥ នៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) នឹងបើកកិច្ចប្រជុំលើកទី២ ជាមួយកម្ពុជា និងថៃនៅទីក្រុងឡាអេ ប្រទេសហូឡង់ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦។ កម្ពុជា តាមរយៈសេចក្តីថ្លែងការណ៍ថ្ងៃទី៩ តុលារបស់ក្រសួងការបរទេសអះអាងថា ប្រសិនបើការចរចាមិនអាចសម្រេចបានតាមជម្រើសរបស់កម្ពុជាទេ កម្ពុជានឹងស្នើសុំគណៈកម្មការផ្សះផ្សារៀបចំអនុសាសន៍ដែលអាចប្រើបានជាមូលដ្ឋានសម្រាប់ការចរចានាពេលអនាគត។

Read full article →