ប្រទេសកូរ៉េបងប្អូនទាំង២ ចាប់ផ្តើមប្រកួតប្រជែងសព្វាវុធអ៊ីពែសូនិកដ៏គ្រោះថ្នាក់
កាលពីសប្តាហ៍កន្លងទៅ កូរ៉េខាងត្បូងបានបាញ់បង្ហោះសាកល្បង នូវមីស៊ីលអ៊ីពែសូនិក ដំបូងបង្អស់ ដែលផលិតនៅលើទឹកដីកូរ៉េខាងត្បូងដោយផ្ទាល់។ ការសាកល្បងនេះ គឺបានធ្វើឡើងប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីកូរ៉េខាងជើង បានបាញ់សាកមីស៊ីលអ៊ីពែសូនិកចម្ងាយមធ្យម១គ្រាប់ដែរ។ ទំព័រថ្មីនៃការប្រកួតប្រជែងសព្វាវុធអ៊ីពែសូនិក បានចាប់ផ្តើមបើកហើយ នៅឧបទ្វីបកូរ៉េខាង។ តើអ្វីទៅជាអាវុធអ៊ីពែសូនិក ហើយតើវាមានគ្រោះថ្នាក់បែបណា?