កម្ពុជាទាមទារឱ្យលោក សម រង្ស៊ីបដិសេធការផ្សាយរបស់ថៃដែលថា កម្ពុជាជាអ្នកបាញ់ថៃមុន
នៅថ្ងៃទី១២ តុលា ឆ្នាំ២០២៦ អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា តាមរយៈសេចក្តីថ្លែងការណ៍មួយបានទាមទារឱ្យលោក សម រង្ស៊ី មេដឹកនាំនយោបាយប្រឆាំងនៅក្រៅប្រទេសចេញមុខបដិសេធសំដីរបស់លោក Nantiwat Samart អតីតលេខារដ្ឋមន្ត្រីការបរទេសថៃដែលលើកឡើងពីការថ្លែងរបស់លោក សម រង្ស៊ី ថា កម្ពុជាជាអ្នកវាយប្រហារថៃមុន។ តែមកទល់ពេលនេះ លោក សម រង្ស៊ីមិនទាន់ចេញមកបដិសេធជាផ្លូវការនៅឡើយទេ ខណៈអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជានៅតែទាមទារឲ្យមានការបញ្ជាក់ពីលោក សម រង្ស៊ី។