ទោះស្ថិតក្រោមទណ្ឌកម្មអាមេរិក អ៊ីរ៉ង់នៅតែអាចឆ្លៀតនាំចេញថាមពលឥន្ធនៈ
ប្រមាណជា ៣ខែចុងក្រោយនេះ នាវាដឹងប្រេងរបស់អ៊ីរ៉ង់ជិត១០គ្រឿង បានលួចដឹកឧស្ម័នឥន្ធនៈរាវ និងប្រេងឥន្ធនៈចេញពីតំបន់មជ្ឈិមបូព៌ា ដោយគេចចេញពីក្រសែភ្នែកទាហានអាមេរិក។ ភាគច្រើននាវាដឹកប្រេងទាំងនោះជាប់ក្នុងទណ្ឌកម្មអាមេរិក។ ទោះបីជានាវាមួយចំនួនបានលួចបន្លំ និងគេចរួចពីការត្រួតពិនិត្យក៏ដោយ ក៏ទាហានអាមេរិកបានចាប់ឃាត់ និងកម្ទេចនាវាដឹកប្រេងអ៊ីរ៉ង់ជាច្រើនរយគ្រឿងដែរ។