បារាំង៖​​ លោក​ម៉ាក្រុង​មិន​ឲ្យ​រដ្ឋមន្ត្រីមហាផ្ទៃចុះពីតំណែង​​ តែតម្រូវឲ្យ​ប្តូរវិធានការ​ទប់ហិង្សា

km.rfi.fr · world

បញ្ហា​ចលាចល​យ៉ាងអាណាធិបតេយ្យនៅបារាំង កាលពីថ្ងៃសៅរ៍​កន្លងទៅ​ បានបង្ហាញ​ពី​វិបត្តិ​ជម្លោះសង្គម នយោបាយ​ និងសេដ្ឋកិច្ច​ កាន់តែពុះកញ្ជ្រោល ជាមួយនឹងការដឹកនាំរបស់លោកម៉ាក្រុងដែល​ប្រជាជន​កាន់តែរិះគន់​​។ ព្រឹកថ្ងៃចន្ទនេះ លោករដ្ឋមន្ត្រី​មហាផ្ទៃបារាំង ឡូរង់ នូញ៉េ បានដាក់ពាក្យ​លាចុះពីមុខតំណែង ដោយ​ទទួលស្គាល់ថាមានកំហុស​​ក្នុងប្រតិបត្តិការ​​ទប់ស្កាត់កុបកម្ម ​និង​ការវាយ​បំផ្លាញ​។ តែយ៉ាងណា លោក​ម៉ាក្រុង​បានបដិសេធការសុំលាឈប់នេះ តែទន្ទឹមនឹងនេះ លោកបានទាមទារ​ឲ្យ​មានការ​ផ្លាស់ប្តូរវិធានការ ក្នុងការ​​ប្រយុទ្ធទប់ទល់នឹង​ការ​ក្រុម​អន្ធពាល​វាយ​បំផ្លាញ​ទ្រព្យ​សម្បត្តិឯកជន និងសាធារណៈ។

Read full article →