ជប៉ុនបាញ់បង្ហោះឧបករណ៍ស្ទង់អវកាស ទៅស្រាវជ្រាវនៅព្រះចន្ទទាំង២នៃភពអង្គារ
ឧបករណ៍ស្ទង់អវកាសមួយរបស់ជប៉ុន និងយានពីរដែលផលិតដោយបារាំង ត្រូវបានបាញ់បង្ហោះ កាលពីថ្ងៃអង្គារទី១៩តុលា ឆ្ពោះទៅកាន់ព្រះចន្ទទាំងពីរ របស់ភពអង្គារ។ នេះគឺជាបេសកកម្មដ៏ពិសេស និងជាប្រវត្តិសាស្ត្រដែលមិនធ្លាប់មានពីមុនមក ព្រោះឧបករណ៍អវកាសទាំងនេះ នឹងព្យាយាមប្រមូលយកសំណាកវត្ថុធាតុនៅលើនោះ ហើយប្រហែលជាអាច ជួយស្រាយបំភ្លឺនូវអាថ៌កំបាំង អំពីប្រភពកំណើតនៃប្រព័ន្ធព្រះអាទិត្យ និងជីវិតនៅលើភពផែនដីផងដែរ។