អឺរ៉ុប​ចរចាគ្នា​យ៉ាងលំបាកលំបិន ដើម្បី​​សម្រេចកញ្ចប់ថវិកា​ឲ្យ​បាន​មុន​ដាច់ឆ្នាំ​២០២៦

km.rfi.fr · world

តាំងតែពីថ្ងៃព្រហស្បតិ៍ទី​១៥តុលា​​មក ប្រទេសសមាជិកសហភាពអឺរ៉ុបទាំង២៧​ បានចរចាគ្នាយ៉ាងលំបាកលំបិន ដើម្បីសម្រេចកញ្ចប់ថវិកា​ សម្រាប់ឆ្នាំ​២០២៨ដល់​២០៣៤។ ក្នុងបរិបទ​ដែលសេដ្ឋកិច្ច​កាន់តែលំបាក ថវិការដ្ឋកាន់តែ​ថយចុះ ការចំណាយ​នៅក្នុងក្របខណ្ឌសហភាព​អឺរ៉ុប ក៏​​​កាន់តែ​ជួបបញ្ហាខ្វែងគំនិតគ្នាដោយសារតែម្នាក់​ៗមានអាទិភាពរៀងៗខ្លួន​។ កញ្ចប់ថវិកាជួយ​​អ៊ុយក្រែន​ គឺជាបញ្ហា​ស្នូល​មួយ​ ដែល​បង្កើតឲ្យ​មាន​ការមិនយល់ស្របគ្នាដែរ​។ ជាងនេះទៀត ឆ្នាំ​២០២៧ខាងមុខនឹងមានការបោះឆ្នោតនៅច្រើនប្រទេស ដែលអាចធ្វើឲ្យ​ប្រែប្រួលនយោបាយ ហើយដែល​នឹង​​ធ្វើឲ្យការចរចាថវិកាអឺរ៉ុប កាន់តែលំបាក​ថែមទៀត។

Read full article →