លោក សម រង្ស៊ី ថា លោកមិនបាននិយាយថាកម្ពុជាជាអ្នកបាញ់ថៃមុនឡើយ
លោក សម រង្ស៊ី តាមរយៈសំណេរនៅថ្ងៃទី១៣តុលា បានចេញមុខបញ្ជាក់ថា លោកពុំធ្លាប់ផ្តល់បទសម្ភាសឱ្យថៃពាក់ព័ន្ធនឹងបញ្ហាព្រំដែនទេ និងថា មានអ្នកក្រឡៃសំដីរបស់លោកដែលថាកម្ពុជាជាអ្នកបាញ់ថៃមុន។ តែអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជាចាត់ទុកការបកស្រាយដូច្នេះរបស់លោក សម រង្ស៊ី គឺជាការបង្វែរស្ថានការណ៍ និងការពារផលប្រយោជន៍ឱ្យថៃ ទាំងដែលកម្ពុជាជាប្រទេសរងគ្រោះដោយសារសង្គ្រាមព្រំដែននេះ។