វៀតណាមជីកកកាយយកសពទាហានជាង ៧០០នាក់ដែលបាត់ខ្លួនក្នុងសង្រ្គាមដើម្បីស្វែងរកអត្តសញ្ញាណ
អាជ្ញាធរវៀតណាមបានរៀបចំពិធីបុណ្យសពឲ្យទាហានចំនួន ៧៣១នាក់នៅថ្ងៃពុធ ទី ១៤ តុលា ក្នុងទីក្រុងហូជីមិញ។ សពទាហានដែលបានបាត់ខ្លួនក្នុងសង្រ្គាមទាំងនេះ ត្រូវបានជីកកកាយយកចេញពីផ្នូរដាច់ដោយឡែក និងពីរណ្តៅបញ្ចុះសពរួមនៅក្នុងសួនច្បារមួយស្ថិតក្នុងទីក្រុងហូជីមិញ។ ប្រតិបត្តិការនេះមានគោលដៅស្វែងរកអត្តសញ្ញាណសពទាហានទាំងនោះ ដែលបានស្លាប់តាំងពីច្រើនទសវត្យរ៍នៅក្នុងសង្រ្គាមជាមួយបារាំង និងអាមេរិក។