មន្ត្រីអះអាងពីការតាមដានការចល័តរបស់ហ្វូងដំរីព្រៃ បន្ទាប់ពីសត្វកម្រនេះបានសម្លាប់មនុស្សម្នាក់
ក្រុមមន្ត្រីឧទ្យានុរក្ស និងអាជ្ញាធរមូលដ្ឋាន ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ អះអាងពីការបន្តតាមដានយ៉ាងយកចិត្តទុកដាក់រាល់សកម្មភាពចល័តរបស់ហ្វូងដំរីព្រៃដើម្បីបង្ការគ្រោះថ្នាក់ ជាយថាហេតុ និងកាត់បន្ថយជម្លោះរវាងមនុស្ស និងសត្វព្រៃ។ ការបញ្ជាក់របស់ក្រសួងបរិស្ថានធ្វើឡើង បន្ទាប់ពីហ្វូងដំរីព្រៃបានសម្លាប់ក្មេងប្រុសម្នាក់ និងស្ត្រីជាម្តាយបានរងរបួសធ្ងន់ កាលពីយប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦។