យុវសិស្សបារាំង​ពួតដៃជាមួយ​ក្រុមបាតុករផ្សេងទៀត ធ្វើ​បាតុកម្ម​ទ្រង់ទ្រាយធំ

km.rfi.fr · world

នៅប្រទេស​បារាំង ​ បាតុករប្រមូល​ផ្តុំគ្នា​ពីច្រើន​មជ្ឈដ្ឋាន ​ដើម្បី​ធ្វើ​បាតុកម្មទ្រង់ទ្រាយ​ធំ​នៅទីក្រុង​ប៉ារីស និង​នៅ​បណ្តាទីក្រុង​ធំៗផ្សេងទៀត។ ក្រុម​សិស្សវិទ្យាល័យ​បារាំង បាន​ធ្វើ​បាតុកម្ម​​ច្រើន​សប្តាហ៍មកនេះ ដើម្បីទាមទារ​កំណែទម្រង់អប់រំ បង្កើនថវិកាសម្រាប់​សាលា​រៀន​ និង លុប​ចោលលក្ខខណ្ឌ​មួយ​ចំនួន។ល​។ ថ្ងៃសៅរ៍ ទី​១៧តុលានេះ យុវសិស្សបាតុករ បាន​ពួតដៃជាមួយក្រុម​សហជីព​​ ក្រុម​សកម្មជនបរិស្ថាន​ ក្រុម​កសិករ​​ អតីតបាតុករអាវកាក់លឿង ហើយ​និង​ សកម្មជន​នយោបាយ​ខ្លះ​ផង។ បាតុកម្ម​ទ្រង់ទ្រាយ​ធំ នៅក្រុង​ប៉ារីស​ គ្រោង​​ចាប់​ផ្តើម​នៅ​វេលាម៉ោង​ ២រសៀល(ម៉ោង​ក្នុងស្រុក)​​ ដែល​គេ​រំពឹង​ថា អាច​នឹង​មាន​មនុស្សចូលរួម​​ យ៉ាងតិច ២០ ម៉ឺននាក់​។​​

Read full article →