ក្រសួងមហាផ្ទៃណែនាំឲ្យមន្ត្រីថ្នាក់ក្រោមជាតិបង្កបរិយាកាសងាយស្រួលដល់សកម្មភាពនយោបាយស្របច្បាប់
កាលពីពេលថ្មីៗនេះ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស សុខា បានស្នើឲ្យមន្ត្រីនៅរដ្ឋបាលថ្នាក់ក្រោមជាតិ បង្កបរិយាកាសអំណោយផលដល់គណបក្សនយោបាយ ដែលបានចុះបញ្ជីត្រឹមត្រូវតាមច្បាប់ធ្វើសកម្មភាព ដោយពុំប្រឈមនឹងលក្ខខណ្ឌស្មុគស្មាញច្រើន ក្នុងដំណើរឆ្ពោះទៅការបោះឆ្នោតឃុំសង្កាត់ឆ្នាំ២០២៧ និងការបោះឆ្នោតជាតិឆ្នាំ២០២៨។ តែការលើកឡើងរបស់រដ្ឋមន្ត្រីមហាផ្ទៃដូចនេះ ត្រូវមន្ត្រីគណបក្សជំទាស់មើលឃើញថានៅមិនទាន់គ្រប់គ្រាន់។