លោក ហ៊ុន ម៉ាណែត ប្រកាសឈប់ឆ្លើយឆ្លងនឹងលោក អ៊ុំ សំអាន រឿងព្រំដែនកម្ពុជា-ថៃ
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានប្រកាសជាសាធារណៈឈប់ឆ្លើយតបនឹងលោក អ៊ុំ សំអាន អ្នកនយោបាយប្រឆាំងនៅក្រៅប្រទេស ជុំវិញបញ្ហាព្រំដែនកម្ពុជា និងថៃ។ ជាការឆ្លើយឆ្លងលើកចុងក្រោយ លោក ហ៊ុន ម៉ាណែត បានដាក់លក្ខខណ្ឌឲ្យលោក អ៊ុំ សំអាន ថាជំនួបរវាងរដ្ឋាភិបាលកម្ពុជា និងក្រុមអ្នកនយោបាយប្រឆាំងខាងក្រៅ ត្រូវធ្វើក្នុងក្របខណ្ឌជជែករឿងបង្គោលព្រំដែនចន្លោះលេខ៥២-៥៩ ដោយគ្មានភ្ជាប់ការចរចានយោបាយអ្វីឡើយ។