ការជ្រើសអគ្គលេខាធិការថ្មីជាវិញ្ញាសាតានតឹងក្នុងកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីលើកទី២០ នៅភ្នំពេញ
កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនាថ្ងៃទី១៥ វិច្ឆិកាដែលជាថ្ងៃទី១បានបញ្ចប់ទៅដោយរលូន។ បណ្តាប្រទេសទាំង៨១ដែលចូលរួមកិច្ចប្រជុំនៅទីក្រុងភ្នំពេញបានពិភាក្សាគ្នាលើទិសដៅនយោបាយរួម និងការអនុម័តលើសេចក្តីព្រាងឯកសារចំនួន៣សំខាន់ៗ។ កិច្ចប្រជុំកំពូលដែលកម្ពុជារ៉ាប់រងជាម្ចាស់ផ្ទះពេលនេះបានផ្តោតជាពិសេសដល់ការបោះឆ្នោតជ្រើសរើសអគ្គលេខាធិការថ្មីដែលមានភាពស្មុគស្មាញខ្លាំង។ ស្មុគស្មាញត្បិតថា បេក្ខជនដែលឈរឈ្មោះសម្រាប់កៅអីអគ្គលេខាធិការថ្មីនេះកំពុងប្រទាញប្រទង់គ្នារវាងប្រទេសរវ៉ាន់ដា និងកុងហ្គោដែលនឹងធ្វើឱ្យបេក្ខជនម្នាក់មកពីប្រទេសអឺរ៉ុប រូម៉ានីកំពុងមានភាពលេចធ្លោខ្លាំង។ អ្នកកាសែតរបស់វិទ្យុបារាំងអន្តរជាតិ ជួប នរក្សារាយការណ៍ផ្ទាល់ពីកន្លែងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី។