លោក ចាន់ រតនា៖ កម្ពុជា​មិន​ចាប់​អារម្មណ៍​ប្រតិកម្ម​ថៃ​ជុំវិញ​ការ​បង្ហាញ​ប្រាសាទខ្មែរ​នៅ​ភូមិ​ហ្វ្រង់កូហ្វូនី

km.rfi.fr · world

នៅ​ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៦ កងយោធពលភូមិន្ទថៃ​បាន​ចោទ​កម្ពុជា​ថា​កំពុង​យក​កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ដើម្បី​ផ្សព្វផ្សាយ​បំភ្លៃ​ការ​ពិត​ជុំវិញ​ជម្លោះ​ព្រំដែន​រវាង​កម្ពុជា-ថៃ។ កម្ពុជា​ដែល​បាន​ដាក់​តាំង​បង្ហាញ​ប្រាសាទ​ចំនួន៣ រួម​មាន​ប្រាសាទព្រះវិហារ ប្រាសាទតាមាន់ធំ និងប្រាសាទតាក្របី​នៅ​ភូមិហ្វ្រង់កូហ្វូនី​ក្នុង​ទីក្រុង​ភ្នំពេញ។ លោក ចាន់ រតនា អ្នកនាំពាក្យ​ក្រសួង​ការបរទេស​កម្ពុជា​បាន​ប្រាប់​វិទ្យុបារាំង​អន្តរជាតិ RFI ក្នុង​ពេល​លោក​ចូលរួម​កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី​នា​ថ្ងៃទី១៥ ខែវិច្ឆិកា​នេះ​ថា កម្ពុជា​គ្មាន​ចាប់​អារម្មណ៍​អ្វី​ចំពោះ​ការ​លើក​ឡើង​របស់ភាគី​ថៃ​ទេ។ បើ​តាម​លោក ចាន់ រតនា កម្ពុជា​គ្រាន់​តែ​បង្ហាញ​អ្វី​ដែល​ជាការ​ពិត និង​អ្វី​ដែល​ថៃ​បាន​រំលោភបំពាន​លើ​ដែន​អធិបតេយ្យ​របស់​កម្ពុជា។ សូម​ស្តាប់​ការ​លើក​ឡើង​លោក ចាន់ រតនា ដែល​រៀបចំ​ដោយ ស៊ឹម ចាន់សំណាង៖

Read full article → Compare