កងទ័ពរដ្ឋាភិបាលយេម៉ែន ដកថយចេញទាំងស្រុងពីតំបន់មាត់ច្រកសមុទ្រ បាប់អ៊ែលមេនដាប់
កងទ័ពរដ្ឋាភិបាលយេម៉ែន ដែលមានការគាំទ្រពីក្រោយដោយអារ៉ាប៊ីសាអូឌីត បានប្រកាសនៅថ្ងៃអាទិត្យទី១៥វិច្ឆកា ថាខ្លួនបានបង្ខំចិត្ត ដកថយចេញពីតំបន់មាត់ច្រកសមុទ្រ បាប់អ៊ែលមេនដាប់។ ដំណឹងនេះ បានបញ្ជាក់អំពីបរាជ័យដ៏គួរឲ្យព្រួយបារម្ភមួយរបស់កងទ័ពសម្ព័ន្ធមិត្តយេម៉ែន ទុកឲ្យក្រុមហ៊ូទីកូនចៅអ៊ីរ៉ង់នៅគ្រប់គ្រងទាំងស្រុង នៅច្រកសមុទ្រដ៏សំខាន់នេះ ព្រមតាមបណ្តោយឆ្នេរសមុទ្រក្រហម ដែលជាផ្លូវឆ្លងកាត់នាវាដឹកទំនិញអន្តរជាតិ។