ឧកញ៉ា ឡាយ ឈុនហួ៖ ការនាំអង្ករកម្ពុជាទៅបារាំងនឹងកើនក្នុងរង្វង់ ១០% ក្រោយការចូលរួមពិព័រណ៍នៅប៉ារីស

km.rfi.fr · world

ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា លោកឧកញ៉ា ឡាយ ឈុនហួ បានដឹកនាំសមាជិក ដែលជាក្រុមហ៊ុននាំចេញរបស់សហព័ន្ធស្រូវអង្ករកម្ពុជាចំនួន១២ ចូលរួមតាំងបង្ហាញអង្កររបស់កម្ពុជា នៅក្នុងពិព័រណ៍ម្ហូបអាហារអន្តរជាតិលំដាប់ពិភពលោក Salon International de l'Alimentation (SIAL) Paris នៅទីក្រុងប៉ារីស ប្រទេសបារាំង។ ជាពិព័រណ៍ ដែលមានរយៈពេល៥ថ្ងៃ ពោលចាប់ពីថ្ងៃទី១៧ ដល់ ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦។ លោកឧកញ៉ា ឡាយ ឈុនហួ រំពឹងខ្ពស់លើការចូលរួមពិព័រណ៍នេះ ដោយលោកបានដាក់ក្តីសង្ឃឹមថា កម្ពុជាអាចបង្កើនការនាំអង្ករក្នុងរង្វង់ ១០% ទៅកាន់ប្រទេសបារាំង ក្រោយពិព័រណ៍អន្តរជាតិមួយនេះ។ តាមលោកឧកញ៉ា ឡាយ ឈុនហួ កម្ពុជាបាននាំអង្ករប្រណីតៗ ចេញទៅប្រទេសបារាំងចំនួន ៨ម៉ឺនតោន ក្នុងរយៈពេល៩ខែ ឆ្នាំ២០២៦៕

Read full article →