ទូតអាមេរិកប្រចាំអ៊ីស្រាអែលជំរុញឲ្យអាជ្ញាធរធានាសន្តិសុខប្រជាជនប៉ាឡេស្ទីននៅស៊ីហ្សកដានី
ក្នុងឱកាសបំពេញទស្សនកិច្ចនៅតំបន់ស៊ីហ្សកដានី ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំអ៊ីស្រាអែល បានជំរុញឲ្យអាជ្ញាធរអ៊ីស្រាអែល ត្រូវធានាសុវត្ថិភាព និងរក្សាសន្តិសុខជូនសហគមន៍ប៉ាឡេស្ទីន ព្រមទាំងត្រូវដាក់ទោសអ្នកបង្កហិង្សាទៅលើប្រជាជន។ នេះពុំមែនជាលើកទី១ទេ ដែលឯកអគ្គរដ្ឋទូតទូតអាមេរិកបង្ហាញជំហរការពារសិទ្ធិរស់រានរបស់ប្រជាជនប៉ាឡេស្ទីនក្នុងតំបន់ស៊ីហ្សកដានី ដែលត្រូវកងទ័ពអ៊ីស្រាអែលត្រួតត្រាដោយខុសច្បាប់។ មិនតែប៉ុណ្ណោះ លោកទូតអាមេរិកក៏ប្រកាសជំទាស់នឹងផែនការជម្លៀសប្រជាជនចេញពីតំបន់ហ្កាហ្សា ដែលបណ្តារដ្ឋមន្ត្រីអ៊ីស្រាអែលប្រកាន់ជាតិជ្វីហ្វស្តាំនិយមជ្រុល បានលើកឡើង កាលពីព្រហស្បតិ៍ ទី៣កញ្ញា។
Read full article →