អាមេរិកប្រកាសដកបុគ្គលិកទូតដែលមិនចាំបាច់ ក្រោយក្រុមហ៊ូទីវាយប្រហារកាន់តែខ្លាំងលើអារ៉ាប៊ីសាអូឌីត
អារ៉ាប៊ីសាអូឌីតបន្តរងការវាយប្រហារកាន់តែខ្លាំង ពីក្រុមហ៊ូទីយេម៉ែន។ នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ យ៉ាងហោចណាស់មានស្លាប់មនុស្ស២នាក់ ក្នុងការវាយប្រហារចំអាកាសយានដ្ឋានក្រុងដាំម៉ាំ ខណៈមនុស្ស២នាក់ទៀតស្លាប់នៅតំបន់អណ្តូងប្រេងភាគខាងកើត ក្បែរព្រំដែនអេមីរ៉ាតអារ៉ាប់រួម។ បារាំងនិងអេហ្ស៊ីបបានប្រកាសគម្រោង បញ្ជូនកម្លាំងនិងនិងគ្រឿងសព្វាវុធទៅជួយការពារសន្តិសុខអារ៉ាប៊ីសាអូឌីត។ ដោយឡែកក្រសួងការបរទេសអាមេរិកវិញ បានប្រកាសដកបុគ្គលិកទូតដែលមិនសំខាន់ចាំបាច់ ចេញពីអារ៉ាប៊ីសាអូឌីត។