គីមជុងអ៊ុនទៅចិន ដើម្បីត្រៀមមានជំនួបជាថ្មីជាមួយប្រធានាធិបតីអាមេរិក ?
ប្រមុខដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានទៅបំពេញទស្សនកិច្ច ដ៏ភ្ញាក់ផ្អើលនៅប្រទេសចិនមួយភ្លែត នាថ្ងៃសៅរ៍ទី២៤តុលា ដោយធ្វើដំណើរឆ្លងស្ពានទើបសម្ពោធថ្មី។ បើតាមសារព័ត៌មានផ្លូវការកូរ៉េខាងជើង ទស្សនកិច្ចរបស់លោក គីមជុងអ៊ុន ជាសារបញ្ជាក់ អំពីចំណងមិត្តភាពដែលគ្មាននរណាអាចបំបែកបាន។ តែសម្រាប់កូរ៉េខាងត្បូង នេះជាសញ្ញាវិជ្ជមានបង្ហាញអំពីលទ្ធភាពត្រៀមមានជំនួបជាមួយប្រធានាធិបតីអាមេរិកដូណាល់ត្រាំ-គីមជុងអ៊ុន។