សភាពលរដ្ឋខ្មែរក្រៅប្រទេស ជ្រើសរើសប្រធានលើកដំបូង និងផ្តល់ទំនុកចិត្តចំពោះរដ្ឋាភិបាល២៣តុលា
On Sunday, October 24, Khmer community members in France and Khmer politicians abroad met at the Poly d’Or restaurant in the eastern Paris suburbs. The gathering was described as the launch of the Khmer Overseas Citizens Assembly. The assembly elected its first president and expressed confidence in the 23 October government.
ថ្ងៃអាទិត្យ ទី២៤តុលា សហគមន៍ខ្មែរនៅបារាំង និង ក្រុមអ្នកនយោបាយខ្មែរនៅបរទេស បានជួបជុំគ្នា នៅភោជនីយដ្ឋាន Poly d’Or ខាងកើត ជាយក្រុងប៉ារីស។ ជំនួបនេះ ត្រូវគេចាត់ទុកថា ជាការបើកសម្ពោធស្ថាប័នសភាពលរដ្ឋខ្មែរក្រៅប្រទេស ។ ការបើកសម័យប្រជុំសភានេះ ធ្វើឡើង ក្រោយពីការបោះឆ្នោតតាមអនឡាញ ចន្លោះពីថ្ងៃទី១ ដល់ទី១៤តុលាកន្លងទៅ និងដែលមានអ្នកបោះឆ្នោត ចំនួនជាង ៣ ៣០០ នាក់។ សមាជិកសភាជាប់ឆ្នោតថ្មី ចំនួន ៤៧ អាសនៈ សុទ្ធតែជា អ្នកនយោបាយខ្មែរដែលរស់នៅបរទេស ដូចជាសហរដ្ឋអាមេរិក បារាំង កាណាដា អូស្ត្រាលី នូវែលសេឡង់ ជប៉ុន កូរ៉េខាងត្បូង និងប្រទេសផ្សេងទៀតក្នុងសហគមអឺរ៉ុប។ ក្នុងឱកាសនេះ ក្រុមតំណាងរាស្ត្រថ្មី បានសម្រេចបោះឆ្នោតជ្រើសរើស ប្រធាន អនុប្រធាន និងសមាជិកគណៈកម្មាធិការជំនាញ។ លោក ទេព មនោរម្យ ជាតំណាងអ្នកប្រជាធិបតេយ្យខ្មែរនៅទ្វីបអឺរ៉ុប បានជាប់ឆ្នោតក្លាយជា ប្រធានសភាពលរដ្ឋខ្មែរក្រៅប្រទេស សម្រាប់អាណត្តិទី១។ សភាថ្មីនេះ ក៏បានបោះឆ្នោតផ្តល់ទំនុកចិត្តចំពោះរដ្ឋាភិបាលកម្ពុជាឯករាជ្យ២៣តុលា ដែលមាន លោក សម រង្ស៊ី ជាប្រមុខដឹកនាំ។