អូស្ត្រាលីថា ចិនកំពុងបង្កើនសម្ពាធនៅអាស៊ីអាគ្នេយ៍តាមរយៈការពង្រឹងកម្លាំងយោធា
Australian Defense Minister Richard Marles said on Thursday, October 29, that China's expansion and strengthening of military capabilities is increasing pressure in Southeast Asia. Marles made the statement, according to the report.
រដ្ឋមន្ត្រីការពារជាតិអូស្រា្តលី លោករីឆាត ម៉ាលស៍ (Richard Marles) បានបញ្ជាក់នៅថ្ងៃព្រហស្បតិ៍ ទី២៩ តុលានេះថា ការពង្រីក និងពង្រឹងសមត្ថភាពយោធារបស់ចិនកំពុងបង្កើនសម្ពាធនៅតំបន់អាស៊ីអាគ្នេយ៍។ ការថ្លែងដូចនេះរបស់លោករីឆាត ម៉ាលស៍ធ្វើឡើង ក្រោយបញ្ចប់កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ីអាគ្នេយ៍រយៈពេល ២ថ្ងៃក្នុងប្រទេសហ្វីលីពីនពីថ្ងៃទី២៨ ដល់ថ្ងៃទី២៩ តុលា។ ក្រៅពីបរិហារចិនផ្ទាល់ លោករីឆាត ម៉ាលស៍ក៏បានអំពាវនាវឲ្យប្រទេសសម្ព័ន្ធមិត្ត និងដៃគូក្នុងតំបន់បង្កើនកិច្ចសហប្រតិបត្តិការការពារជាតិដើម្បីឆ្លើយតបនឹងបញ្ហាប្រឈមផ្នែកសន្តិសុខដែលកំពុងតែកើនឡើងខ្លាំងដែរ។