អង់គ្លេសផ្តល់ជំនួយជាង៣២ម៉ឺនដុល្លារដល់អង្គការមួយដើម្បីប្រឆាំងបទល្មើសតាមប្រព័ន្ធអ៊ីនធ័រនែត
Full story
The British government provided $325,000 to the Child Protection Unit of the Cambodia Children’s Fund. The money is meant to help address cybercrime in Cambodia, especially offenses that target children.
រដ្ឋាភិបាលអង់គ្លេសបានផ្តល់ជំនួយជាថវិកាចំនួន៣២ម៉ឺន៥ពាន់ដុល្លារដល់អង្គភាពការពារកុមារ (CPU) របស់អង្គការមូលនិធិកុមារកម្ពុជា (CCF)ដើម្បីដោះស្រាយបទល្មើសតាមប្រព័ន្ធអ៊ីនធ័រនែត ជាពិសេសបទល្មើសដែលដាក់គោលលើកុមារនៅកម្ពុជា។ តាមរយៈសេចក្តីប្រកាសព័ត៌មានចុះផ្សាយនៅថ្ងៃទី៣០តុលា ឆ្នាំ២០២៦ រដ្ឋាភិបាលអង់គ្លេស បានឲ្យដឹងថា ការប្រយុទ្ធប្រឆាំងនឹងបទល្មើសតាមប្រព័ន្ធអ៊ីនធ័រនែតលើកុមារនៅកម្ពុជា គឺជាកិច្ចការសំខាន់មួយដែលត្រូវធ្វើបន្តទៀត។