លោក រ៉ុង ឈុន៖ លោក អេម៉ានុយអែល ម៉ាក្រុង នឹងមិនមើលរំលងប្រជាធិបតេយ្យនៅកម្ពុជា
Rong Chhun, an adviser to the National Power Party, said French President Emmanuel Macron would not overlook democracy in Cambodia. On the morning of November 4, 2026, Chhun submitted a petition at the French Embassy in Cambodia. The petition asked Macron to intervene with Cambodian authorities to drop all charges.
នៅព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ ទីប្រឹក្សាគណបក្សកម្លាំងជាតិ លោក រ៉ុង ឈុន បានយកញ្ញតិ្តទៅដាក់នៅស្ថានទូតបារាំងប្រចាំកម្ពុជា ដើម្បីសុំឲ្យលោក អ៊ីម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីបារាំង ធ្វើអន្តរាគមន៍ទៅអាជ្ញាធរកម្ពុជាឲ្យទម្លាក់ចោលរាល់បទចោទប្រកាន់លើរូបលោក។ ជាការទម្លាក់បទចោទ ដែលនឹងផ្តល់សិទ្ធិសេរីភាពពេញលេញដល់លោក ក្នុងការធ្វើនយោបាយឡើងវិញ ខណៈកម្ពុជាកំពុងឆ្ពោះទៅរកការបោះឆ្នោតឃុំសង្កាត់ និងការបោះឆ្នោតជាតិនៅឆ្នាំ២០២៧ និងឆ្នាំ២០២៨ ខាងមុខ។ ជាការកត់សម្គាល់ លោក រ៉ុង ឈុន ដែលហែរហមដោយសហការីលោកមួយចំនួន មិនត្រូវបានរារាំង ដោយកម្លាំងសមត្ថកិច្ចកម្ពុជា ដែលមានវត្តមានរក្សាសន្តិសុខនៅផ្នែកខាងក្រៅនៃស្ថានទូតឡើយ។