ស្ថាប័នសវនកម្មកូរ៉េខាងត្បូងរិះគន់ក្រសួងការបរទេសខ្លួនថា យឺតយ៉ាវដោះស្រាយករណីឆបោកអនឡាញនៅកម្ពុជា
ស្ថាប័នសវនកម្មរដ្ឋកូរ៉េខាងត្បូងបានរិះគន់ក្រសួងការបរទេសរបស់ខ្លួនថា មិនបានចាត់វិធានការទាន់ពេលវេលាដើម្បីការពារពលរដ្ឋកូរ៉េខាងត្បូងពីការឆបោកការងារតាមអនឡាញ និងការចាប់ជំរិតនៅកម្ពុជា។ នៅក្នុងរបាយការណ៍ចេញផ្សាយថ្ងៃព្រហស្បតិ៍ ទី៥ វិច្ឆិកានេះ ស្ថាប័នសវនកម្មរដ្ឋកូរ៉េខាងត្បូងបានណែនាំឱ្យក្រសួងការបរទេសខ្លួនចាត់វិធានការវិន័យលើមន្ត្រីចំនួន ៣នាក់ពាក់ព័ន្ធនឹងការយឺតយ៉ាវក្នុងការឆ្លើយតបចំពោះហានិភ័យនេះ។