កូរ៉េខាងត្បូង​ប្រកាស​បញ្ជូន​ទ័ពជើងទឹក​ទៅ​ការពារ​សុវត្ថិភាព​នាវាចរណ៍​នៅ​ច្រកសមុទ្រ​អកមូហ្ស

km.rfi.fr · world

នៅថ្ងៃព្រហស្បតិ៍ ទី៥ ខែវិច្ឆិកានេះ កូរ៉េខាងត្បូងប្រកាសថានឹងបញ្ជូនយន្តហោះល្បាតដែនសមុទ្រ និង​ក្រុមជំនាញដោះមីន​ ទៅកាន់​តំបន់​ក្បែរច្រកសមុទ្រអកមូហ្ស។ បេសកកម្មយោធានេះមានគោលបំណង​ធានាសុវត្ថិភាព​​​នាវាចរណ៍​។ តែ​ កូរ៉េខាងត្បូង ​មិន​ភ្លេច​បញ្ជាក់​ជំហរ​ថា ខ្លួន​នឹង​មិនប្រកៀកស្នា​ជាមួយ​យោធា​អាមេរិក និងអ៊ីស្រាអែល​ ដើម្បី​បំប៉នភ្លើង​សង្គ្រាម​ប្រឆាំង​នឹង​អ៊ីរ៉ង់​ទេ។

Read full article → Compare