តើវិស័យទេសចរណ៍កម្ពុជានឹងអាចទាញប្រយោជន៍អ្វីបានខ្លះ ពីកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី?
Full story
Cambodia is one week away from hosting the 20th Francophonie Summit in Phnom Penh. The meeting is expected to bring some benefits to the country. Economists and tourism experts are looking at what the tourism sector can gain from it.
នៅសល់តែមួយសប្តាហ៍ទៀតប៉ុណ្ណោះ កម្ពុជានឹងត្រូវធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ក្នុងទីក្រុងភ្នំពេញ។ តិច ឬច្រើន កិច្ចប្រជុំនេះនឹងធ្វើឲ្យកម្ពុជាទទួលបានផលប្រយោជន៍។ ដោយឡែកចំពោះវិស័យទេសចរណ៍វិញ អ្នកជំនាញសេដ្ឋកិច្ច និងទេសចរណ៍ ចាត់ទុកជំនួបកំពូលហ្វ្រង់កូហ្វូនីនៅកម្ពុជាថា ជាឱកាសធំ ជាពិសេសការទាក់ទាញទេសចរមកពីបណ្តាប្រទេសនិយាយភាសាបារាំង។ តែទន្ទឹមនឹងនេះ អ្នកជំនាញក៏ជំរុញឲ្យកម្ពុជាប្រឹងប្រែងផ្សព្វផ្សាយផលិតផលទេសចរណ៍របស់ខ្លួនបន្ថែមទៀត រួមទាំងការបង្កើនសមត្ថភាពជំនាញ នៅក្នុងវិស័យនេះផងដែរ៕