ទណ្ឌកម្មលើគុយបា៖ ចិនចោទអាមេរិកថាមានបំណងបំផ្លាញទំនាក់ទំនងចិននិងគុយបា
នៅថ្ងៃសុក្រទី ៦ តុលា ចិនចេញមុខថ្កោលទោសសហរដ្ឋអាមេរិក ចំពោះការដាក់ទណ្ឌកម្មថ្មីលើប្រទេសគុយបា ដោយជាប់ទាំងក្រុមហ៊ុនចិនពីរនៅក្នុងនោះផង។ ប៉េកាំងចាត់ទុកការដាក់ទណ្ឌកម្មថ្មីរបស់អាមេរិកទៅលើគុយបា ថាជាការជ្រៀតជ្រែក និងមានបំណងបំផ្លាញកិច្ចសហប្រតិបត្តិការរវាងចិននិងគុយបា។