ម៉ុងហ្គាបេ៖ អាជីវកម្មបូមខ្សាច់នាំចេញទៅសិង្ហបុរីលេចវត្តមានសាថ្មីនៅកោះកុង

km.rfi.fr · world

សារព័ត៌មានម៉ុងហ្កាបេ នៅថ្ងៃសុក្រ​ទី៦ ខែវិច្ឆិកា បានរាយការណ៍ថា ឧស្សាហកម្មបូមខ្សាច់នាំចេញទៅប្រទេសសិង្ហបុរី បាន​លេចវត្តមានឡើងវិញ នៅតាមដងទន្លេត្រែងរូង ក្នុងខេត្តកោះកុង និងបានធ្វើឱ្យប៉ះពាល់ដល់ការនេសាទរបស់ប្រជាសហគមន៍។ ប្រជាសហគមន៍ក្នុងភូមិនេសាទកោះស្រឡៅ បានអះអាងថា ការបូមខ្សាច់ឡើងវិញ នឹងបង្កការខូចខាតយូរអង្វែងដល់ស្មៅក្រោមបាតសមុទ្រ ព្រៃកោងកាង ព្រមទាំងប្រព័ន្ធអេកូឡូស៊ី និង​​ធនធានជលផល នៅក្នុងតំបន់នោះ។ ​រដ្ឋបាល​ខេត្តកោះកុងបញ្ជាក់ថា កំពុងផ្ទៀងផ្ទាត់ព័ត៌មាន។

Read full article → Compare