កុបកម្មប៉ារីស៖ បាត់ទំនុកចិត្តលើអាជ្ញាធរ ម្ចាស់ហាងកាន់តែច្រើនបំពាក់គ្រឿងការពារ ដោយខ្លួនឯង
Riots and violent protests in France led to destruction and looting at more than 3,000 shops across the country. The damage and threats have pushed many French business owners to find ways to protect themselves. Trust in the authorities has fallen, and more shop owners are equipping themselves with protective gear.
កុបកម្ម និងបាតុកម្មដ៏ហិង្សាដែលបានបើកផ្លូវឲ្យមានការវាយបំផ្លាញ ចូលលួចប្លន់ហាងទំនិញជាង៣០០០កន្លែងនៅទូទាំងប្រទេសបារាំងបានជំរុញឲ្យអាជីវករបារាំងរិះរកមធ្យោបាយការពារខ្លួន ដោយខ្លួនឯង។ នៅចំពោះមុខការខូចខាត និងការគំរាមកំហែងពីសំណាក់ក្រុមបាតុករហិង្សា ក្រុមក្មេងពាលដែលប៉ូលិសបារាំងមិនអាចទប់ស្កាត់ជាប់ កាលពីកុបកម្មនៅថ្ងៃសៅរ៍ទី ១៧តុលា អាជីវករកាន់តែច្រើនបានងាកទៅរកជំនួយពីហាងលក់អាវុធ និងសម្ភារៈការពារខ្លួន ដើម្បីចាំទប់ទល់នឹងក្រុមក្មេងពាលឆ្លៀតឱកាស។