ប៉ូឡូញ៖ ខ្មាន់កាំភ្លើងលង់នឹងមនោគមវិជ្ជាស្តាំនិយមជ្រុល បាញ់សម្លាប់មនុស្សយ៉ាងតិច ៦ នាក់
នៅប្រទេសប៉ូឡូញ បុរសខ្មាន់កាំភ្លើងម្នាក់ ដែលងប់ខ្លាំងនឹងមនោគមវិជ្ជាស្តាំនិយមជ្រុល បានបាញ់រះទៅលើហ្វូងអ្នកដំណើរតាមដងផ្លូវ បណ្តាលឲ្យមនុស្សយ៉ាងតិច ៦ នាក់ស្លាប់ និង១៤ នាក់ផ្សេងទៀត រងរបួស។ ប៉ូលិសបានឆែកឆេរផ្ទះរបស់ខ្មាន់កាំភ្លើង ហើយរកឃើញសាកសពមនុស្ស ៣ នាក់ទៀត ដែលគេសង្ស័យថាជាឪពុកម្តាយនិងសាច់ញាតិរបស់ជនល្មើស។