ក្រសួងការពារជាតិ៖ ការចុះសង្កេតការណ៍របស់ក្រុម AOT នៅភូមិរង់ចាំនឹងអាចពន្លឿនកិច្ចប្រជុំ JBC
នៅថ្ងៃទី៨ ខែវិច្ឆិកានេះ ក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជា(AOT) បានចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងចុះសួរសុខទុក្ខជនភៀសសឹកកម្ពុជា ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ជាប់ព្រំដែនប្រទេសថៃ។ បើតាមក្រសួងការពារជាតិកម្ពុជា ការចុះពិនិត្យផ្ទាល់របស់ក្រុម AOT នាពេលនេះជាឱកាសមួយដែលជំរុញឲ្យពន្លឿនកិច្ចប្រជុំពិសេសគណៈកម្មាការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) រវាងកម្ពុជា-ថៃ។