អ្វីជាក្តីរំពឹងចំពោះការបង្រ្កាបឧក្រិដ្ឋកម្មឆបោកអនឡាញ ក្រោយពេលឯកអគ្គរដ្ឋទូតអាមេរិកថ្មីមកដល់កម្ពុជា?
ឯកអគ្គរដ្ឋទូតអាមេរិកថ្មីប្រចាំកម្ពុជា បានមកដល់ទីក្រុងភ្នំពេញ នាយប់ថ្ងៃសុក្រទី៦វិច្ឆិកា ដើម្បីបំពេញបេសកកម្មការងារការទូតរបស់ខ្លួន។ នៅមុនពេលមកដល់ លោក គ្រីស្តូហ្វឺរ អ៊ែនដឺសឹន បានសច្ចានៅមុខបណ្តាសមាជិកព្រឹទ្ធសភាអាមេរិក ថា ការងារចម្បងបំផុតរបស់លោក គឺបោសសម្អាតឧក្រិដ្ឋកម្មឆបោកអនឡាញនៅក្នុងប្រទេសកម្ពុជា។ អ្នកឃ្លាំមើលសង្គម បានដាក់ក្តីរំពឹងខ្ពស់ថា ក្នុងតួនាទីរបស់ខ្លួន លោក គ្រីស្តូហ្វឺរ អ៊ែនដឺសឹន នឹងអាចបង្កើនកិច្ចសហប្រតិបត្តិជាមួយអាជ្ញាធរកម្ពុជា ដើម្បីបង្ក្រាបឧក្រិដ្ឋកម្មឆបោកអនឡាញឲ្យដល់ឬសគល់។