រដ្ឋមន្ត្រីក្រសួងអប់រំកូរ៉េខាងត្បូង ចុះពីតំណែងក្រោយផ្ទុះរឿងអាស្រូវប្រើAI ក្នុងពេលប្រលង
គ្រាន់តែសម័យប្រលងចូលសកលវិទ្យាល័យបានប្រព្រឹត្តទៅដោយរលូន និង ដោយគ្មានឧប្បត្តិហេតុធំដុំចប់ភ្លាម រដ្ឋមន្ត្រីក្រសួងអប់រំកូរ៉េខាងត្បូង បានប្រកាសលាលែងចេញពីតំណែង នៅថ្ងៃអាទិត្យទី ២២វិច្ឆិកា។ លោក សុខចិត្តដើរចេញពីតួនាទី ដើម្បីបញ្ជាក់អំពីទំនួលខុសត្រូវរបស់រដ្ឋមន្ត្រី ពាក់ព័ន្ធនឹងរឿងអាស្រូវលួចបន្លំប្រើបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតក្នុងពេលប្រលង។