សហភាពអឺរ៉ុបចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយឥណ្ឌូណេស៊ី ដើម្បីបើកទីផ្សារទៅវិញទៅមក

km.rfi.fr · world

ថ្ងៃសៅរ៍ទី​២១វិច្ឆិកា នៅទីក្រុងព្រុចសែល សហភាពអឺរ៉ុបនិងឥណ្ឌូណេស៊ី បានចុះហត្ថលេខា​ជាមួយគ្នា លើកិច្ច​ព្រមព្រៀងពាណិជ្ជកម្ម។ សហភាព​អឺរ៉ុបអះអាងថាកិច្ចព្រមព្រៀងនេះ ជា​កិច្ចព្រមព្រៀង​ដ៏ធំបំផុត​ ដែលអឺរ៉ុបមិនធ្លាប់ចុះជាមួយ​ប្រទេសអាស៊ីណាមួយ​ពីមុនឡើយ។ តាមរយៈកិច្ចព្រមព្រៀងថ្មីនេះ ការនាំចេញរបស់អឺរ៉ុបទៅឥណ្ឌូណេស៊ី នឹងកើនដល់​៤០% ក្នុងរវាង​១៥ឆ្នាំទៅមុខ​។

Read full article → Compare