ក្រុមអ្នកច្បាប់អន្តរជាតិថ្កោលទោសការចាប់ពង្រត់សកម្មជនប្រជាធិបតេយ្យវៀតណាមចេញពីកម្ពុជា
នៅថ្ងៃទី៥តុលា ឆ្នាំ ២០២៦ បណ្តាញអ្នកច្បាប់អន្តរជាតិបានចេញសេចក្តីថ្លែងការណ៍រួមមួយ ធ្វើការថ្កោលទោសការចាប់ខ្លួនដោយបង្ខំដែលនាំឱ្យបាត់ខ្លួនសកម្មជនប្រជាធិបតេយ្យវៀតណាមចំនួន២នាក់ចេញពីកម្ពុជា។ អ្នកទាំងពីរត្រូវបានគេរាយការណ៍ថាត្រូវបានចាប់ពង្រត់នៅថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ ២០២៦ ក្នុងពេលកំពុងធ្វើដំណើរទៅកាន់ប្រទេសថៃ។ តែក្រោយមកសកម្មជនទាំងពីរនាក់នេះ ត្រូវបាននាំខ្លួនដោយបង្ខំត្រឡប់ទៅប្រទេសវៀតណាមវិញ និងកំពុងប្រឈមការចោទប្រកាន់ពីបទភេរវកម្ម។ ជាបទចោទដែលត្រូវបានបង្កើតឡើងដោយគ្មានមូលដ្ឋាន។ ហ៊ុល រស្មី រាយការណ៍៖