តើកម្ចីមីក្រូហិរញ្ញវត្ថុកំពុងបង្កឲ្យមានវិបត្តិបំណុលវ័ណ្ឌក មែន ឬយ៉ាងណានៅកម្ពុជា?

km.rfi.fr · world

របាយការណ៍ស៊ើបអង្កេតមួយដែលចេញផ្សាយនៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦ ដោយអង្គការសិទ្ធិមនុស្ស លីកាដូ បង្ហាញថា មានពលរដ្ឋខ្មែរជិត ១៧ម៉ឺននាក់បានផុងខ្លួនក្នុងបំណុល ហើយដើម្បីសងបំណុល ពួកគេភាគច្រើនបានបង្ខំចិត្តលក់ដីធ្លីក្នុងតម្លៃថោក និងកាត់បន្ថយការចំណាយប្រចាំថ្ងៃ។ ចំណែកអ្នកខ្លះទៀតដែលគ្មានលទ្ធភាពសងបំណុលបានសម្រេចចិត្តធ្វើអត្តឃាត។ ក្រុមអ្នកប្រឆាំងបានស្នើឲ្យរដ្ឋាភិបាល និងភាគីពាក់ព័ន្ធក្នុងវិស័យមីក្រូហិរញ្ញវត្ថុគិតគូររកដំណោះស្រាយឲ្យវិបត្តិមួយនេះ។ តែសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាបានបញ្ជាក់ថា ខ្លួនតែងតែយកចិត្តទុកដាក់ចំពោះរបាយការណ៍ដែលពាក់ព័ន្ធនឹងសុខុមាលភាពរបស់អ្នកខ្ចីប្រាក់ ក៏ដូចជាបញ្ហាប្រឈមនៃបំណុល។ តើកម្ចីមីក្រូហិរញ្ញវត្ថុកំពុងបង្កឲ្យមានវិបត្តិបំណុលវ័ណ្ឌក មែន ឬយ៉ាងណានៅកម្ពុជា?

Read full article →