អវកាសយានិកបារាំង អ្នកស្រី Sophie Adenot ត្រឡប់មកដល់ផែនដីវិញ ក្រោយបេសកកម្ម ៨ ខែ នៅទីអវកាស
នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី ៨ ខែតុលា អ្នកស្រី Sophie Adenot អវកាសយានិកបារាំង រួមជាមួយសហការីជនជាតិអាមេរិក និងរុស្ស៊ី ៣រូបទៀតបានធ្វើដំណើរត្រឡប់មកដល់ផែនដីវិញដោយជោគជ័យ។ នៅក្នុងបេសកកម្មរយៈពេល ៨ ខែនៅក្នុងស្ថានីយអវកាសអន្តរជាតិ ISS អ្នកស្រី Sophie Adenot បានបំពេញការងារសំខាន់ៗជាច្រើន រួមមាន ការស្រាវជ្រាវផ្នែកវិទ្យាសាស្ត្រ ប្រតិបត្តិការឃ្លាំមើល និងការជួលជុលដើម្បីធានាសុវត្ថិភាពនៅលើស្ថានីយអវកាសអន្តរជាតិ។