ផ្សែងពុល​ពី​ភ្លើងឆេះព្រៃ​នៅឥណ្ឌូណេស៊ី បន្ត​បង្ក​ហានិភ័យ​ដល់​សុខភាព​មនុស្ស​ក្នុង​តំបន់ និង​ប្រទេស​ជិតខាង

km.rfi.fr · world

ផ្សែង​ពុល​ពី​ភ្លើង​ឆេះ​ព្រៃ​នៅ​ឥណ្ឌូណេស៊ី​ដែល​បាន​អូសបន្លាយ​ជា​ច្រើន​សប្តាហ៍​បន្ត​បង្ក​ផល​ប៉ះពាល់​កាន់​តែ​ខ្លាំង​ឡើងៗ​ទៅ​លើ​គុណភាពខ្យល់ និង​សុខភាព​មនុស្សនៅតាមបណ្តាប្រទេសជិតខាងក្នុងតំបន់។ នៅថ្ងៃពុធ ទី ១៤ តុលានេះ គុណភាព​ខ្យល់​នៅ​ប្រទេស​សិង្ហបុរី​បាន​ធ្លាក់​ចុះ​ដល់​កម្រិត​គ្រោះថ្នាក់​បំផុត។ ចំណែក​ប្រទេស​ទីម័រខាងកើត​បាន​សម្រេច​បិទ​សាលារៀន​ទូទាំង​ប្រទេស​រយៈពេល ៣ថ្ងៃ​ដើម្បី​ការពារ​សុវត្ថិភាពសិស្សសាលា ពិសេស​ក្មេងតូចៗ។ វិបត្តិ​ផ្សែង​ពុល​នេះ​កំពុង​បង្ក​ជា​បញ្ហា​ចម្បង​ដល់​សុខភាព និង​ការរស់នៅ​ប្រចាំថ្ងៃ​របស់​ប្រជាជន​ឥណ្ឌូណេស៊ី​ផ្ទាល់​ដែរ។

Read full article →