កម្ពុជា ឡាវ និងវៀតណាមសន្យាបន្តពង្រឹងវិស័យការពារជាតិ និងប្រឆាំងការបំបែកមិត្តភាពពីខាងក្រៅ
ប្រមុខការពារជាតិកម្ពុជា ឡាវ និងវៀតណាម សន្យារួមគ្នាពង្រឹងកិច្ចសហប្រតិបត្តិការវិស័យការពារជាតិឱ្យកាន់តែខ្លាំង និងបង្កើនទំនុកចិត្តផ្នែកនយោបាយរវាងគ្នាកាន់តែស៊ីជម្រៅ។ ការសន្យារួមគ្នានេះធ្វើឡើងនាកិច្ចប្រជុំប្រចាំឆ្នាំថ្នាក់រដ្ឋមន្ត្រី ការពារជាតិនៃប្រទេសទាំងបីកាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ នៅប្រទេសវៀតណាម។ ក្រៅពីវិស័យការពារជាតិ ភាគីទាំងបីបានគូសបញ្ជាក់សារជាថ្មីពីការពង្រឹងសាមគ្គីភាពក្នុងនាមជាប្រទេសក្បែងខាងគ្នា។