HRW៖ ការបដិសេធរបស់តុលាការក្នុងសំណុំរឿងលោក វឿង សំណាងជាការធ្វើទុក្ខបុកម្នេញអ្នកនយោបាយប្រឆាំង
អង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch តាមរយៈអត្ថបទចុះផ្សាយនៅថ្ងៃទី១៥ តុលា ឆ្នាំ២០២៦ ចាត់ទុកការបដិសេធរបស់តុលាការកំពូលកម្ពុជាលើសំណើសុំស្រូបទោសក្នុងសំណុំរឿងព្រហ្មទណ្ឌរបស់លោក វឿង សំណាងថាជារូបភាពនៃការធ្វើទុក្ខបុកម្នេញលើក្រុមប្រឆាំងនយោបាយ។ សូមជម្រាបជូនថា អតីតសកម្មជនគណបក្សប្រឆាំង លោក វឿង សំណាង នឹងត្រូវជាប់ពន្ធនាគារសរុបចំនួន ១១ឆ្នាំ ក្នុងបទចោទរួមគំនិតក្បត់ក្នុងសំណុំរឿងព្រហ្មទណ្ឌចំនួនពីរ ក្រោយលោកបានបង្ហោះសាររិះគន់រដ្ឋាភិបាលលើបណ្តាញសង្គម។