អ្នកនាំពាក្យសេតវិមាន ត្រូវបញ្ឈប់ពីតំណែង ក្រោយកាន់មុខនាទីបានត្រឹម៥ ថ្ងៃ
នៅអាមេរិក អ្នកនាំពាក្យសេតវិមាន លោកស្រី ខេធី ហ្សាក់ការ៉ាយអា ដែលទើបតែកាន់មុខនាទី មិនទាន់បានមួយសប្តាហ៍ផង ត្រូវបញ្ឈប់ពីតំណែង។ ការបញ្ចប់តួនាទីអ្នកនាំពាក្យសេតវិមានរូបនេះ ធ្វើឡើងក្រោយពីរងការរិះគន់ និងរងសម្ពាធពីបណ្តាសារព័ត៌មាន ចំពោះប្រវត្តិរូបផ្នែកច្បាប់របស់លោកស្រី។