អ៊ីរ៉ាក់ខាតបង់ចំណូល ៦០ ពាន់លានដុល្លារ ព្រោះតែការបិទច្រកសមុទ្រអកមូហ្ស

km.rfi.fr · world

ប្រទេសអ៊ីរ៉ាក់បានខាតបង់ប្រាក់​ចំណូល ប្រមាណ ៦០ ពាន់លានដុល្លារ ចាប់តាំងពីចុងខែកុម្ភៈ ឆ្នាំ២០២៦មក​។ បន្ទាប់ពី​អ៊ីរ៉ង់​ អ៊ីរ៉ាក់ក្លាយជាប្រទេស​រងគ្រោះផ្នែក​សេដ្ឋកិច្ច​ខ្លាំងជាងគេ​ព្រោះតែ​សង្គ្រាមក្នុង​តំបន់​មជ្ឈិមបូព៌ា និងការបិទច្រកសមុទ្រអកមូហ្សពីសំណាក់​អាជ្ញាធរ​អ៊ីរ៉ង់។ ប្រេងឥន្ធនៈ ជាប្រភពទ្រព្យសម្បត្តិនិង​ប្រាក់​ចំណូល​ដ៏សំខាន់របស់អ៊ីរ៉ាក់។ ប៉ុន្តែ ក្នុង​ស្ថានភាព​បច្ចុប្បន្ន ការនាំចេញប្រេងរបស់ប្រទេសនេះ កំពុងជួបប្រទះការលំបាកយ៉ាងខ្លាំង។ ​

Read full article →