លោក សម រង្ស៊ីថា ត្រៀមជួលមេធាវី ដើម្បីបង្ខំក្រុមហ៊ុនLine បញ្ចេញសារឆ្លងឆ្លើយរវាងលោក ហ៊ុន សែន និងធី សុវណ្ណថា

km.rfi.fr · world
Full story

Sam Rainsy, an opposition leader, said he is preparing to hire lawyers to seek justice from a social media company in Japan and force it to release past messages between Hun Sen and Thy Sovantha. He referred to voice messages on Line.

លោក សម រង្ស៊ី ប្រមុខបក្សប្រឆាំងបានអះអាងថា លោកនឹងស្វែងរកយុត្តិធម៌ពីក្រុមហ៊ុនបណ្តាញសង្គមមួយនៅប្រទេសជប៉ុនឱ្យបញ្ចេញសារសន្ទនារវាងលោក ហ៊ុន សែន និង ធី សុវណ្ណថា កាលពីពេលកន្លងទៅ។ ជាសារសំឡេងតាមបណ្តាញសង្គមឡាញ(Line) ដែលលោក សម រង្ស៊ីចោទថា លោក ហ៊ុន សែនបានទិញទឹកចិត្ត ធី សុវណ្ណថា ១លានដុល្លារជាថ្នូរនឹងការវាយបកទៅលើបក្សប្រឆាំង ក្រោយការបោះឆ្នោតឆ្នាំ២០១៣។ តែការចោទប្រកាន់នេះត្រូវបានលោក ហ៊ុន សែនប្តឹងទារជំងឺចិត្តពីលោក សម រង្ស៊ី ១លានដុល្លារ ពីបទបរិហារកេរ្តិ៍។ ក្រោយមក តុលាការកម្ពុជាបានកាត់ក្តីឱ្យលោក សម រង្ស៊ីចាញ់ក្តីលោក ហ៊ុន សែន និងរឹបអូសទីស្នាក់ការបក្សសង្គ្រោះជាតិដែលជាផ្ទះរបស់លោក សម រង្ស៊ី សងជំងឺចិត្តលោក ហ៊ុន សែន។ តែនៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៦ លោក សម រង្ស៊ីនៅមិនអស់ចិត្តរឿងក្តីនេះទេ។ ថ្លែងក្នុងវេទិកានៅប្រទេសជប៉ុន លោក សម រង្ស៊ី អះអាងថា លោកត្រៀមពឹងមេធាវី ដើម្បីបង្ខំឱ្យក្រុមហ៊ុនបណ្តាញសង្គម Line បញ្ចេញសារឆ្លើយឆ្លងនោះ ដ្បិតលោកចាត់ទុកថា លោករងភាពអយុត្តិធម៌ដោយសារតុលាការខ្មែរ។

Read full article → Compare