កូរ៉េខាងជើង បាញ់មីស៊ីលរយៈឆ្ងាយ ដោយប្រើបញ្ញាសិប្បនិម្មិត
ប្រមុខដឹកនាំរបបផ្តាច់ការកូរ៉េខាងជើង លោក គីម ជុងអ៊ុន និងកូនស្រីច្បង បានធ្វើជាអធិបតីភាព ក្នុងការបាញ់សាកល្បងមីស៊ីលរយៈឆ្ងាយ ថ្មីបន្ថែមទៀត នៅចុងសប្តាហ៍នេះ។ ដោយមានជំនួយពីប្រព័ន្ធបញ្ញាសិប្បនិម្មិត (AI) រដ្ឋអំណាចព្យុងយ៉ាង អាចបាញ់មីស៊ីលរយៈឆ្ងាយ បានកាន់តែខ្ពស់ និងកាន់តែឆ្ងាយ តែក៏អាចកែប្រែឲ្យហោះទាប ដើម្បីគេចចេញអំពីការស្ទាក់បាញ់របស់ប្រព័ន្ធខែលការពារ។