តើមានសេណារីយ៉ូអ្វីខ្លះនៅពីក្រោយសារឆ្លើយឆ្លងរវាងលោក ហ៊ុន ម៉ាណែត និងលោក អ៊ុំ សំអាន?
ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ សារឆ្លើយឆ្លងគ្នារវាងលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងអតីតតំណាងរាស្ត្រគណបក្សប្រឆាំង លោក អ៊ុំ សំអាន លើបញ្ហាព្រំដែន បានទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំង។ សារទៅវិញទៅមកនេះបានក្លាយជាប្រធានបទនៃការជជែកវែកញែកក្តៅគគុកនៅលើបណ្តាញសង្គម។ អ្នកតាមដាននយោបាយមួយចំនួនបានចំអកពីទម្រង់នៃការផ្ញើសារបែបនេះ។ សំណួរថាតើមានសេនារីយ៉ូអ្វីនៅពីក្រោយការផ្ញើសារនេះ ក៏កើតឡើងញឹកញាប់ដែរ។ បញ្ហាព្រំដែនជាប្រធានបទដែលតែងតែបង្កឱ្យមានការជជែកដេញដោលខ្លាំងក្នុងសង្គមខ្មែរ។ លោក អ៊ុំ សំអាន គឺជាមុខសញ្ញាណដែលគេស្គាល់ច្បាស់ពីទស្សនៈលើកិច្ចការព្រំដែន។ រហូតដល់ពេលនេះ គេនៅមិនទាន់ឃើញចំណុចបញ្ចប់នៃការឆ្លើយឆ្លងនេះនៅឡើយទេ។
ប៉ុន្មានថ្ងៃចុងក្រោយនេះ សារឆ្លើយឆ្លងគ្នារវាងលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងអតីតតំណាងរាស្ត្រគណបក្សប្រឆាំង លោក អ៊ុំ សំអាន លើបញ្ហាព្រំដែន បានក្លាយជាប្រធានបទនៃការជជែកវែកញែកគ្នាយ៉ាងក្តៅគគុកលើបណ្តាញសង្គម។ អ្នកតាមដាននយោបាយខ្លះចំអកថា ការប្លោងសារដាក់គ្នារវាងលោក ហ៊ុន ម៉ាណែត និងលោក អ៊ុំ សំអាន នឹងគ្មានប្រយោជន៍សម្រាប់ជាតិទេ តែខ្លះទៀតជឿថា ទាំងលោក ហ៊ុន ម៉ាណែត និងលោក អ៊ុំ សំអាន អាចមានវិធីដោះស្រាយបញ្ហាព្រំដែនជាមួយថៃ បើសិនជាអ្នកទាំងពីរស្រុះស្រួលគ្នា។ តើមានសេណារីយ៉ូអ្វីខ្លះនៅពីក្រោយសារឆ្លើយឆ្លងរវាងលោក ហ៊ុន ម៉ាណែត និងលោក អ៊ុំ សំអាន?